សរសេរណោតភ្លេង និងផលិតតន្ត្រីឌីជីថលកម្រិតខ្ពស់ (ជំនាន់ ៤៩.០)
នៅពេលបើកកម្មវិធីដំបូង សូមចុចលើប៊ូតុង [☰ ម៉ឺនុយ] (នៅផ្នែកខាងលើឆ្វេង ឬប៊ូតុង Hamburger នៅលើទូរស័ព្ទ) ដើម្បីកំណត់ព័ត៌មានបទចម្រៀង៖
នៅរបារខាងក្រោមផ្នែកខាងឆ្វេង មានកុងតាក់មួយឈ្មោះថា "RECORDING"។ នេះគឺជាកុងតាក់ដ៏សំខាន់បំផុត៖
នៅពេលវាយខុស លោកអ្នកមិនចាំបាច់លុបទាំងអស់នោះទេ៖
ចុចប៊ូតុងទាំងនេះ ឬចុចលេខលើកុំព្យូទ័រ ដើម្បីប្តូរប្រវែង៖
ចុចរើសសញ្ញាស្ងាត់ រួចចុចគ្រាប់ចុចព្យាណូណាមួយក៏បាន៖
សូមចុចប៊ូតុង [📝 អត្ថបទ & អាគ័រ] នៅរបារខាងក្រោម។ ប្រអប់សរសេរនឹងលេចឡើងនៅពីលើ និងពីក្រោមបន្ទាត់ណោត។
គោលការណ៍គឺ "១ពាក្យ ស្មើនឹង ១ណោត"។
លោកអ្នកត្រូវសរសេរអាគ័រដោយកំណត់ទៅតាមបារ (Bars) នៃបទចម្រៀង幕
ចុចប៊ូតុង [KH Beat] នៅរបារខាងលើ ដើម្បីបើកផ្ទាំងចង្វាក់ស្គរខ្មែរ។
វិធីងាយស្រួលបំផុតដោយមិនត្រូវការអ៊ិនធឺណិត៖
រក្សាទុកក្នុង Server ដើម្បីអាចបើកមើលពីទូរស័ព្ទ ឬកុំព្យូទ័រណាក៏បាន៖
ផ្តិតយករូបភាពសន្លឹកណោតទាំងមូល រៀបចំជាឯកសារ PDF យ៉ាងស្អាត ទៅតាមទម្រង់ក្រដាស Portrait/Landscape ដែលអ្នកបានជ្រើសរើស។
ចាក់ភ្លេងរបស់អ្នកពីដើមដល់ចប់ដោយស្ងាត់ៗ រួច Save វាជា File សម្លេង MP3 គុណភាពខ្ពស់។
ប្រព័ន្ធអូសទំព័រស្វ័យប្រវត្តិ (Auto-Scroll)៖ នៅពេលចុចប៊ូតុងថតវីដេអូ កម្មវិធីនឹងរមូរផ្ទាំងក្រដាសណោតទៅ ផ្នែកខាងលើគេបង្អស់ ដោយស្វ័យប្រវត្តិ និងធ្វើការ បង្អង់រាប់ថយក្រោយ ១០វិនាទីសិន ដើម្បីឱ្យលោកអ្នកមានពេល Share Screen និងត្រៀមខ្លួនរួចរាល់ ទើបដំណើរការថត និងចាក់ភ្លេងយ៉ាងរលូន។
នៅក្នុងម៉ឺនុយ ផ្នែកនេះអនុញ្ញាតឱ្យលោកអ្នកចុចធីក (Tick) ដើម្បីបិទ/បើក ការបង្ហាញ ណោត (Notes), អាគ័រ (Chords) ឬ អត្ថបទចម្រៀង (Lyrics) នៅលើសន្លឹកកិច្ចការបានយ៉ាងងាយស្រួល សម្រាប់ការ Print ដែលមិនចង់ឱ្យស្មុគស្មាញច្រើន។
ប៊ូតុងពណ៌ផ្ទៃមេឃ ចម្លង x2 នៅរបារឧបករណ៍ខាងក្រោម គឺជាជំនួយការដ៏ល្អដែលជួយ ចម្លងណោតដែលលោកអ្នកបានវាយរួចទាំងអស់ គុណជា២ភ្លាមៗ។ វាចំណេញពេលខ្លាំង សម្រាប់បទដែលមានចង្វាក់ច្រៀងដដែលៗ (Chorus)។
បើសិនជាលោកអ្នកប្រើប្រាស់កម្មវិធីនេះលើទូរស័ព្ទ ឬកុំព្យូទ័រ ហើយចង់ទុកវាជាកម្មវិធីផ្ទាល់ (App) លោកអ្នកអាចចូលទៅកាន់ម៉ឺនុយ ហើយចុចប៊ូតុង [📥 ដំឡើងឥឡូវនេះ]។ កម្មវិធី PTEC Piano នឹងលោតទៅនៅលើ Screen របស់លោកអ្នកភ្លាមៗ។
ក្នុងករណីដែលលោកអ្នកយល់ថាកម្មវិធីនេះមានប្រយោជន៍ និងចង់ចូលរួមចំណែកគាំទ្រដល់អ្នកអភិវឌ្ឍន៍ លោកអ្នកអាចចូលទៅម៉ឺនុយ រួចចុចប៊ូតុង [💖 ឧបត្ថម្ភអ្នកបង្កើត] ដើម្បីធ្វើការស្កេន KHQR។ ការគាំទ្ររបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំធេង!។
ដើម្បីសម្រួលដល់ការសិក្សា កម្មវិធីបានភ្ជាប់មកជាមួយនូវបទចម្រៀងគំរូស្រាប់ (Templates) ដែលរៀបចំរួចជាស្រេច៖
ពេលនេះលោកអ្នកបានយល់ដឹងពីមុខងារទាំងអស់របស់កម្មវិធី PTEC Piano យ៉ាងច្បាស់លាស់ហើយ។ ជូនពរលោកអ្នកទទួលបានភាពសប្បាយរីករាយ និងបង្កើតបានបទភ្លេងដ៏អស្ចារ្យជាច្រើន!